ស្ទឹងត្រែង៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែមីនា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោកវរសេនីយ៍ឯក សូផាត សុភ័ក្រ នាយរងការិយាល័យ ការពារសន្តិសុខផ្ទៃក្នុងនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទី៣ បានដឹកនាំក្រុមមន្ត្រីជំរឿនកងរាជអាវុធហត្ថ ចុះធ្វើជំរឿនយោធិន នៃកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។