ឃាត់ខ្លួនជនសង្ស័យ ០៨នាក់ ពាក់ព័ន្ធករណីគ្រឿញៀន

កណ្តាល៖ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងតាខ្មៅ និង កម្លាំង ជំនាញខេត្ត ដឹកនាំដោយលោកវរសេនីយ៍ទោ ពិន ច័ន្ទតារា មេបញ្ជាការរងខេត្ត ចុះបង្ក្រាប ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៨នាក់ (ស្រី០១នាក់)
១-ឈ្មោះ ប្រុស សេងហួរ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាល មានទីលំនៅភូមិព្រែកថ្មី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។
២-ឈ្មោះ ជ្រឿន ស្រិន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
៣-ឈ្មោះ ជា សៀង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
៤-ឈ្មោះ អាង គឹមលី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមេការសំណង់ មានទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
៥-ឈ្មោះ ឃុត វាសនា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិតាខ្មៅ.២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
៦-ឈ្មោះ ជា បូរី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិតាខ្មៅ.២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
៧-ឈ្មោះ ទ្បាង វីឆៃ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកឯង សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភំ្នពេញ។
៨-ឈ្មោះ ព្រំ នីតា ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាខ្មៅ.២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
វត្ថុតាងចាប់យករួមមានថ្នាំញៀន (ម៉ាទឹកកក) ចំនួន ០៧កញ្ចប់, ទូរស័ព្ទចំនួន ០៣ គ្រឿង, ម៉ូតូចំនួន ០១គ្រឿង និងសម្ភារៈប្រើប្រាស់ មួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាង មន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរួច។