ភ្នំពេញ៖ វេលាម៉ោង៨និង៣០នាទី ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននឹងកំពុងប្រារព្ធពិធីប្រកាសមុខតំណែងនិងបំពាក់ឋានន្តរសក្តិ នាយទាហាននៃកងរាជអាវុធហត្ថ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង អហផទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃ ខេមរភូមិន៍ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
ដែលមានការចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ នាយរងសេនាធិការដ្ឋាន ស្នងការរង នាយការិយាល័យ នាយអាវុធហត្ថជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។