ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែមីនា ឆ្នាំ២០១៩ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍កងរាជអាវុធហត្ថ ជំហ៊ានទី២ ដែលមាននាយ និងពលអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថតាមបណ្តារាជធានី ខេត្ត ដែលអវត្តមានកាលពីត្រួតពិនិត្យជំហ៊ានទី១នោះ។ វិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានអនុគណៈកម្មការទី១ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រុមការងារដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត ៕