You are currently viewing ឧត្តមសេនីយ៍ត្រី អេង ហ៊ី អញ្ជើញចូលរួមក្នុងពិធីបុណ្យរំលាយព្រះសព អតីតព្រះចៅអធិការវត្តទង់រាជថ្មី

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អញ្ជើញចូលរួមក្នុងពិធីបុណ្យរំលាយព្រះសព អតីតព្រះចៅអធិការវត្តទង់រាជថ្មី

ស្វាយរៀង៖ លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសារធារណៈ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចូលរួមក្នុងពិធីបុណ្យរំលាយព្រះសព អតីតព្រះចៅអធិការវត្តទង់រាជថ្មី នារសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិជ្រុងពពេល ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង។ ក្នុងនោះដែរលោក ឧត្តមសេនីយ៍ និងលោកជំទាវ បានប្រគេនបច្ច័យចូលបុណ្យចំនួន ២លានរៀន ប្រគេនសាដក និងបច្ច័យដល់ព្រះចៅអធិការវត្តចំនួន ៧វត្តក្នុងមួយវត្ត១០ម៉ឺនរៀល និងប្រគេបច្ច័យដល់ព្រះសង្ឃចំនួន ៦០អង្គ ក្នុងមួយអង្គពីរម៉ឺនរៀលផងដែរ។