You are currently viewing ឧត្តសេនីយ៍ត្រី មាស សុវណ្ណ ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងអបអរសាទរខួបលើកទី១០៨ ទិវាអន្តរជាតិនារី

ឧត្តសេនីយ៍ត្រី មាស សុវណ្ណ ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងអបអរសាទរខួបលើកទី១០៨ ទិវាអន្តរជាតិនារី

បាត់ដំបង៖ ថ្ងៃសុក្រ ទី០៨ ខែមីនា ឆ្នាំ២០៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថខែកុម្ភៈ ទិសដៅខែមីនា ឆ្នាំ២០១៩ និងអបអរសាទរ ខួបទី១០៨ ទិវាអន្តរជាតិនារី ៨មីនា។ ពិធីនេះក្រោមអធិបតីភាព លោកឧត្តសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយ/នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក និងនាយ នាយរងកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។