រតនគិរី៖ ព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានអញ្ជើញសំណេះសំណាល និងចូលរូមអបអរសាទេខួបលើទី១០៨ ទិវាអន្តរជាតិនារី ៨មីនា (ក្រោមប្រធានបទលើកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍធនធានមនុស្ស) នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី បន្ទាប់មកលោក ឧត្តមសេនីយ៍ បានប្រគល់នូវគ្រឿងបរិភោគ និងថវិកាមួយចំនួនដល់នាយអាវុធហត្ថនារីចំនួន ០៥នាក់ ពិធីនេះមានការចូលរួមពីលោក មេបញ្ជាការរង និងនាយការិយាល័យផងដែរ ។