You are currently viewing ខ្យល់កន្រ្តាក់លាយឡំជាមួយភ្លៀងយ៉ាងខ្លាំង បានបោកបក់ទៅលើផ្ទះប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរី

ខ្យល់កន្រ្តាក់លាយឡំជាមួយភ្លៀងយ៉ាងខ្លាំង បានបោកបក់ទៅលើផ្ទះប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរី

(មណ្ឌលគិរី)៖ បើតាមការរាយការណ៍ពីអ្នកយកព័ត៌មាន GRK News ប្រចាំនៅខេត្តមណ្ឌលគិរី បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ០៦ព្រលប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦ ខ្យល់កន្រ្តាក់លាយឡំជាមួយភ្លៀងយ៉ាងខ្លាំង បានបោកបក់ទៅលើផ្ទះប្រជាពលរដ្ឋនៅភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ ៣៤ខ្នង បានរលំ និងប៉ើងដំបូល ហើយមនុស្សម្នាក់បានស្លាប់ និង២នាក់ទៀតបានរងរបួស។
សេចក្តីរាយការណ៍ បានបន្តថា រហូតដល់ម៉ោង ០៩យប់នេះ ខ្យល់បានស្ងប់ស្ងាត់ទៅវិញហើយ ហើយជនរងគ្រោះ ក៏ត្រូវបានអាជ្ញាធរ មូលដ្ឋាន បញ្ជូនទៅសង្រ្គោះផងដែរ។
ឆឆ