កណ្តាល៖ ថ្ងៃព្រហស្បតិ៍ ទី០៧ ខែមីនា ឆ្នា២០១៩ លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំប្រជុំការងារត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ចការងារ កងរាជអាចុធហត្ថ ប្រចាំខែកុម្ភៈ ទិសដៅការងារខែមីនាយ ឆ្នាំ២០១៩ និងប្រជុំវាយតម្លៃដល់នាយ នាយទាហាន នៃកងរាជអាវុធហត្ថខេត្ត ដែលត្រូវចូលសោធននិវត្តន៍ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីជួរមេបញ្ជាការរង ប្រធានមន្ទីរ នាយការិយាល័យជំនាញ បុកលិក។
ក្នុងឱកាសនោះដែរលោក ឧត្តមសេនីយ៍ ក៏បានអបអរសាទរខួបលើកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ “លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមធនធានមនុស្ស”
លោកឧត្តមសេនីយ៍ត្រី សំ តុលា បាន មានប្រសាសន៍ថា ស្ត្រីជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការអភិវឌ្ឍន៍គ្រួសារ និងសង្គមជាតិ ដែលមិនអាចខ្វះបាន ឆ្នាំនេះក្រោមប្រធានបទ”លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមធនធានមនុស្ស” ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធធ្វើឡើង ក្នុងទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០១៩នេះ ពិតជាចំគោលដៅ ដើម្បីលើកកម្ពស់ស្ថានភាពជីវភាព សិទ្ធិសេរីភាព ឋានៈតួនាទីរបស់ស្រ្តី នៅក្នុងសង្គម ក្នុងនាមយើងជាកម្លាំងកងរាជអាវុធហត្ថ នឹងបន្ដគំាទ្រ ជំរុញដល់ស្ដ្រី ក្នុងការចូលរួមជាស្នូលដ៏សំខាន់ ក្នុងការបំពេញកិច្ចការងារជួយជាតិ មាតុភូមិ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍មេបញ្ជាការ បានផ្តល់ជូនដល់ ស្រ្តីអាវុធហត្ថនូវបាច់ផ្កា និងថវិកា មួយចំនួនផងដែរ ។