ប៉ៃលិន៖ នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែមីនា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន បានរៀបចំពិធីអបអរសាទរខួបលើកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ (លើកកម្ពស់សមភាពយែនឌ័រ និងការគាំពារសង្គមដើម្បីអភិឌ្ឍធនធានមនុស្ស)។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន ព្រមទាំងលោកមេបញ្ជាការរង នាយ នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ នាយរងអាវុធហត្ថជាច្រើនរូបផងដែរ ។