You are currently viewing ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន បានរៀបចំពិធីសែនសុំម្ចាស់ទឹក ម្ចាស់ដី ចាក់ដីសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តថ្មី

ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន បានរៀបចំពិធីសែនសុំម្ចាស់ទឹក ម្ចាស់ដី ចាក់ដីសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តថ្មី

ព្រៃវែង៖ ព្រឹកថ្ងៃសៅរ៍ ទី០៩ ខែមីនា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង បានរៀបចំពិធីសែនសុំម្ចាស់ទឹក ម្ចាស់ដី ចាក់ដីសម្រាប់សាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តថ្មី ស្ថិតនៅភូមិបារាយណ៍កើត សង្កាត់បារាយណ៍ ក្រុង/ខេត្តព្រៃវែង និងមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង១៣ ស្នាក់ការសន្តិសុខ លោកស្រីមេភូមិ និងលោកចៅសង្កាត់បារាយណ៍ផងដែរ។