You are currently viewing មានករណីប្លន់មុននេះបន្តិច នៅខណ្អឫស្សីកែវ

មានករណីប្លន់មុននេះបន្តិច នៅខណ្អឫស្សីកែវ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមរបស់ភ្នាក់ងារGRK News បានឱ្យដឹងថា កាលពីវេលាម៉ោង០៩ និង៣០នាទីព្រឹកថ្ងៃទី០៦ ឧសភា ២០១៦ នេះ មានករណីជនប្រដាប់អាវុធ០២នាក់ ធ្វើសកម្មភាពដកកាំភ្លើងខ្លីភ្ជង់ប្លន់ម៉ូតូរបស់បុគ្គលិក មីក្រូហិរញ្ញវត្ថុម្នាក់ បានដោយសុវត្ថិភាព ស្ថិតនៅចំណុចខាងជើងវត្ត «ទួលអស់លោក» ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។

ប្រភពឱ្យដឹងថា ជនរងគ្រោះឈ្មោះជួប សារ៉ាត់ អាយុ២៣ឆ្នាំ ជាបុគ្គលិកមីក្រូហិរញ្ញវត្ថុ «ហ្វីកា ហ្វាយណាន់» ជិះម៉ូតូម៉ាកឌ្រីម ពាក់ស្លាកលេខភ្នំពេញ 1DB-0551 ។ ចំណែកជនសង្ស័យមានគ្នា០២នាក់ ប្រដាប់ដោយកាំភ្លើងខ្លី០២ដើម ជិះម៉ូតូម៉ាក SL ក្នុងពេលធ្វើសកម្មភាព។

ប្រភពបន្តថា មុនពេលកើតហេតុ ជនរងគ្រោះខាងលើធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏លេចមុខជនសង្ស័យ២នាក់មកកៀរម៉ូតូ រួចដកកាំភ្លើងភ្ជង់លើជនរងគ្រោះ ហើយបក្សពួកម្នាក់បានយកម៉ូតូគេចខ្លួនដោយសុវត្ថិភាពទៅ ទិសខាងត្បូងទាំងអស់តែម្តង ដោយមិនបានរំខានដល់អ្នកណាម្នាក់ឡើយ ។
បញ្ជាក់ : បើបងប្អូនណា បានប្រទះឃើញជនសង្ស័យមានភិនភាគដូចរៀបរាប់ខាងលើ សូមមេត្តារាយការណ៍ ជូនកម្លាំងមូលដ្ឋានដែលនូវជិតអ្នកបំផុត។
ម

មមម