តាកែវ៖ ដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ កម្លាំងការិយាល័យជំនាញបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងមូលដ្ឋានក្រុងដូនកែវ ចុះបង្ក្រាបករណីគ្រឿងញៀន នៅចំណុចភូមិត្រាំគល់ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ឈ្មោះ ជឹម ឌុន ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកាប់នឹម ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ រួមទាំងដកហូតបានវត្ថុតាងមាបម្សៅក្រាមសថ្លា (ម៉ាទឹកកក) ចំនួន ១២កញ្ចប់ ទម្ងន់ ២៨,៥០ក្រាម (ទាំងសំបកថង់), ទូរស័ព្ទ ០១គ្រឿង, ក្រដាសវេលុយវីង ០៥សន្លឹក, ជញីងថ្លឹងថ្នាំញៀន ០១ និងម៉ូតូចំនួន ០៣គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី។