ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនការងារស្រាវជ្រាវព័ត៌មានសន្តិសុខ តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ចប្រចាំខែកុម្ភៈ និងទិសដៅការងារខែមីនា ឆ្នាំ២០១៩។ កិច្ចប្រជុំនេះប្រព្រឹត្តទៅ នាព្រឹកថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពី លោក ឧត្តមសេនីយ៍ ស្នងការ ស្នងការរង មេបញ្ជាការរងតាមបណ្តារាជធានី-ខេត្តទទួលផែនការងារស្រាវជ្រាវព័ត៌មានសន្តិសុខ និងនាយការិយាល័យជំនាញជាច្រើនរូបទៀត៕