ព្រៃវែង៖ ព្រឹកថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង បានរៀបចំពិធីអបអរសាទរខួបលើកទី១០៨ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ (លើកកម្ពស់សមភាពយែនឌ័រ និងការគាំពារសង្គម ដើម្បីអភិឌ្ឍន៍ធនធានមនុស្ស) ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការរង នាយ នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យអាវុធហត្ថនារី និងគ្រួសារកងរាជអាវុធហត្ថឃាច្រើនរូបទៀត។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ មេបញ្ជាការ និងលោកជំទាវ បានប្រគល់ជូនវត្ថុអនុស្សាវរីយ៍ ក្នុងម្នាក់ៗ ទទួលបានសឹងមួយ និងថវិកា ចំនួន ១២០.០០០រៀលផងដែរ។