រតនគិរី៖ ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ លោកវរសេនីយ៍ទោ មួន សុវណ្ណដា មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តរតនគិរី បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួពិនិត្យការងារអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំត្រីមាសទី១ និងលើកទិសដៅត្រីមាសទី២ ឆ្នាំ២០១៩ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង-ស្រុក និងនាយទាហាន នាយទាហានរងអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ជាច្រើនរូបទៀត។