You are currently viewing ឧត្ដមសេនីយ៍ត្រី ខៀវ រដ្ឋា ផ្សព្វផ្សាយការងារធ្វើជំរឿនយោធិន នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន

ឧត្ដមសេនីយ៍ត្រី ខៀវ រដ្ឋា ផ្សព្វផ្សាយការងារធ្វើជំរឿនយោធិន នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន

ប៉ៃលិន៖ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន បានរៀបចំពិធីផ្សព្វផ្សាយការងារធ្វើជំរឿនយោធិន ដល់នាយ នាយរងនៃកងរាជអាវុធហត្ថខេត្ត ក្រោមអធិបតីភាព លោក ឧត្ដមសេនីយ៍ត្រី ខៀវ រដ្ឋា ប្រធានគណៈកម្មការជំរឿនកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងក្រុង-ស្រុក ប្រធានស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថ ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ជាច្រើនរូបទៀត។