មន្ត្រីអាវុធហត្ថខេត្តប៉ៃលិន អញ្ជើញចូលរួមបុណ្យសព ម្ដាយលោក អនុសេនីយ៍ទោ ធូ ពៅ

ប៉ៃលិន៖ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក ស៊ាង វណ្ណដន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តប៉ៃលិន តំណាងលោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំមន្រ្តីអាវុធហត្ថ នាំយកបច្ច័យមូលនិធិគ្រួសាកងរាជអាវុធហត្ថ ខេត្តអញ្ជើញ ចំនួន ១.០០០.០០០រៀល ចូលរួមក្នុងពិធីបណ្យសពម្ដាយបង្កើតលោក អនុសេនីយ៍ទោ ធូ ពៅ នាយការិយាល័យបទល្មើសយោធា ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅគេហដ្ឋាន ក្នុងភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។