សៀមរាប ៖ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក សូផាត សុភ័ក្រ នាយរងការិយាល័យ ការពារសន្តិសុខផ្ទៃក្នុង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទី៣ បានដឹកនាំក្រុមមន្ត្រីជំរឿនកងរាជអាវុធហត្ថ ចុះធ្វើជំរឿនយោធិន នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប។