ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩ លោកវរសេនីយ៍ត្រី មុត រ៉ាម៉ុន នាយផ្នែកប្រឆាំងចារកម្មនៃការិយាល័យសន្តិសុខផ្ទៃក្នុង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំក្រុមមន្ត្រីជំរឿនកងរាជអាវុធហត្ថ ចុះធ្វើជំរឿនយោធិន នៅអង្គភាពកងវរសេនាតូចចល័ត កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនៅកងអនុសេនាធំចល័តទី២៦ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។