បាត់ដំបង៖ ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក អ៊ឹម ដារ៉ា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីសំណាក់ នាយ នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការរិយាល័យ មេបញ្ជាការរងមូលដ្ឋានក្រុង-ស្រុក ជាច្រើនរូបទៀត។