You are currently viewing ជនសង្ស័យលួចប្រាក់ចំនួន ២០.០០០ដុល្លារ ត្រូវបានកម្លាំងអាវុធហត្ថ ខេត្តបាត់ដំបងឃាត់ខ្លួន

ជនសង្ស័យលួចប្រាក់ចំនួន ២០.០០០ដុល្លារ ត្រូវបានកម្លាំងអាវុធហត្ថ ខេត្តបាត់ដំបងឃាត់ខ្លួន

បាត់ដំបង៖ នៅវេលាម៉ោង២០ និង ៣០នាទី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោក្រុង-ខេត្តបាត់ដំបង ពាក់ព័ន្ធករណីលួច។ ជនសង្ស័យមានឈ្មោះ សោម មួយហ៊ាង ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរលក់ដូរ រស់នៅផ្ទះជួល ស្ថិតកម្មករ សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង ពីបទលួចកាលពីវេលាម៉ោង ១៥ និង ៤៥ នាទីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ចំណុចធនាគាអេស៊ីលីដា សាខាខេត្តបាត់ដំបង ស្ថិតនៅភូមិកម្មករសង្កាត់ស្វាយប៉ោ ខេត្តបាត់ដំបង។ ដោយយោងតាមបណ្តឹងឈ្មោះ ជន គុណថា ភេទស្រី អាយុ ៣២ ឆ្នាំ មុខរបរបុគ្គលិកធនាគារ រស់នៅភូមិសំរោងស្នោ ឃុំសំរោង ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង។
វត្ថុតាងដកហូតប្រាក់ដុល្លាចំនួន ២០.០០០ដុល្លារ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង មន្ត្រីជំនាញកំពុងចាត់ការតាមនីតិវិធី។