កណ្តាល៖ លោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការផ្សព្វផ្សាយការងារសោធននិវត្តន៍ ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូឡដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និងនាយទាហាន នាយទាហានរងដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។ កិច្ចប្រជុំផ្សព្វផ្សាយនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃពុធ ៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល។