You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង សហការជាមួយកាកបាទក្រហមកម្ពុជា បានចុះជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីពុលទឹក

កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង សហការជាមួយកាកបាទក្រហមកម្ពុជា បានចុះជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីពុលទឹក

បាត់ដំបង: វេលាម៉ោង៦និង០០នាទី ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង សហការជាមួយកាកបាទក្រហមកម្ពុជា បានចុះជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីពុលទឹកមួយលើក កើតឡើងនៅស្រុកសំឡូត ខេត្តបាត់ដំបង។ សូមបញ្ជាក់ថា ករណីពុលទឹកនេះបណ្តាលមកពី ការបាញ់ថ្នាំសំលាប់សត្វល្អិត របស់កសិករនៅទីនោះផ្ទាល់ ស្របពេលដែលមានភ្លៀងនោះបណ្តាល
អោយទឹកហូរមកជាមួយថ្នាំដែលប្រជាពលរដ្ឋបានបាញ់កន្លងមកហូរចូលទឹកក្នុងត្រពាំងនៅជិតនោះ ដោយភាពរ៉ាំងស្ងួត និងកង្វះទឹកប្រើប្រាស់ ប្រជាពលរដ្ឋនៅទីនោះផ្ទាល់ក៏បានយកទឹកនៅក្នុងត្រពាំង នោះយកមកប្រើប្រាស់ ទើបបណ្តាលអោយមានការពុលនេះកើតឡើង។ តួលេខបឋមបញ្ជាក់ថា គ្រោះថ្នាក់នេះបណ្តាលអោយមានអ្នករបួសទាំងក្មេង ចាស់ ប្រុស ស្រី ចំនួន៤០នាក់។
1

2

3

5

7