កែប៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកែប បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថ ក្រោមអធិបតីភាពលោក វរសេនីយ៍ឯក សេស សុផល មេបញ្ជាការរង និងជានាយសេនាធិការ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកប្រធាន/អនុប្រធានមន្ទីរ លោកនាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក ជាច្រើនរូបផងដែរ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០១៩។