You are currently viewing ឧត្តមសេនីយ៍ត្រី ថាវ យ៉េន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី ថាវ យ៉េន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ

រតនគិរី៖ ព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ និងបានពង្រឹងកិច្ចការមួយចំនួន នៅតាមបណ្តាអង្គភាពមូលដ្ឋានក្រុង-ស្រុក ស្នាក់ការសន្តិសុខ ការគ្រប់គ្រងចំនួនទ័ព វិន័យ ភាពអសកម្ម និងសីលធម៌រស់នៅរបស់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ពីថ្នាក់ខេត្ត ដល់ថ្នាក់មូលដ្ឋាន ពិសេសជំរុញឱ្យកម្លាំងអាវុធហត្ថ ត្រួតពិនិត្យស្រាវជ្រាវនូវរាល់បទល្មើសផ្សេងៗទៀត ក្នុងភូមិសាស្រ្តរបស់ខ្លួនឱ្យបានសកម្ម។ ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ បណ្តាលោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ/មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និងប្រធានស្នាក់ការសន្តិសុខជាច្រើនរូបទៀត។