ព្រៃវែង : បាតុភូតខ្យល់កន្រ្តាក់ នៅល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅតាមឃុំមួយចំនួន របស់ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានបំផ្លាញផ្ទះអ្នកស្រុកទាំងដួលរលំទាំងស្រុង និងរបើុកដំបូលចំនួន៦ខ្នង ហើយបានសម្លាប់បុរសម្នាក់ និងរបួស៦នាក់ផងដែរ។
លោកឧត្តមសេនីយ៍ត្រី ម៉ែន ស៊ីប៊ន មេបញ្ជាការអាវុធហត្ថខេត្តព្រៃវែង បានឲ្យដឹងថា នៅល្ងាចមិញ មានភ្លៀងខ្យល់កន្ត្រាក់ដួលរលំផ្ទះចំនួន២ខ្នង និងប៉ើងដំបូល០៤ខ្នង។
លោកមេបញ្ជាការបានបន្តទៀតថា ឃុំកន្សោមអក រលំផ្ទះ០១ខ្នង មនុស្សរងគ្រោះ០៧នាក់ ក្នុងនោះ (ស្លាប់ម្នាក់ ធ្ងន់០២នាក់ និងស្រាល០៤នាក់)។
ជនរងគ្រោះដែលស្លាប់នោះមានឈ្មោះ វ៉ា សាវី ភេទអាយុ៣៩ឆ្នាំ រស់នៅឃុំប្រាសាទ បានដាច់ខ្យល់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ បានពាក់កណ្តាលផ្លូវ ឃុំព្រៃឈរ រលំដូលផ្ទះ០១ខ្នង និងប៉ើងដំបូល៣ខ្នង និងឃុំចាម ប៉ើងដំបូល០១ខ្នង៕
ឃាតករខ្យល់កន្រ្តាក់ល្ងាចមិញ នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង សម្លាប់មនុស្សម្នាក់ របួស០៦នាក់ និងបំផ្លាញផ្ទះ០៦ខ្នង។