បាត់ដំបង៖ ក្រោមបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបងអំពីភារៈកិច្ចជាប្រចាំគឺបង្ការ បង្រ្កាប និងសង្រ្គោះ ពិសេសយកចិត្តទុកដាក់លើបញ្ហាភូមិ/ឃុំ មានសុវត្ថិភាព ជូនប្រជាពលរដ្ឋ។ នៅវេលាម៉ោង ១១:៣០ នាទី ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចសណ្ឋាគារស៊ីដនី ស្ថិតនៅភូមិរំចេក៣ សង្កាត់រតនះ ក្រុងបាត់ដំបង កម្លាំងការិយាល័យជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៤ នាក់ ពាក់ព័ន្ធករណីជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
ជនសង្ស័យរួមមាន៖
១.ឈ្មោះ រឿន វណ្ណា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅភូមិសូភី សង្កាត់រតនៈ ក្រុងបាត់ដំបង ។
២.ឈ្មោះ ហឿន ដាលីន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិរំចេក៣ សង្កាត់រតនៈ ក្រុង បាត់ដំបង ។
៣.ឈ្មោះ ហឿន តាំងគា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិរំចេក៣ សង្កាត់រតនៈ ក្រុង បាត់ដំបង ។
៤.ឈ្មោះ សារី លីនណា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិ រំចេក៣ សង្កាត់រតនៈ ក្រុង បាត់ដំបង ។
វត្ថុតាងដកហូតមានគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ICEទឹកកក) ចំនួន ០៣កញ្ចប់, ទូរស័ព្ទចំនួន ០៣ គ្រឿង, ម៉ូតូ ០១គ្រឿង, កង់ ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង មន្ត្រីជំនាញកំពុងបន្តនីតិវិធី ។