តាកែវ៖ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀនខេត្តតាកែវ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកទ្រាំង និងស្រុកកោះអណ្តែត ដឹកនាំដោយលោកវរសេនីយ៍ត្រី ឈុន សុមេធា នាយការិយាល័យបទល្មើសគ្រឿងញៀន និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងបានចុះបង្ក្រាបមុខសញ្ញាជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិព្រៃសណ្តែក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ រួមមាន៖
១. ឈ្មោះ ជ ប៊ុន ចិត្ត ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅកន្លែងកើតហេតុ
២. ឈ្មោះ នង ពៅ ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅកន្លែងកើតហេតុ
៣. ឈ្មោះ សាន្ត សុម៉ៅ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅកន្លែងកើតហេតុ រួមទាំងដកហូតបានវត្ថុតាងមានម្សៅក្រាមសថ្លា (ម៉ាទឹកកក) ចំនួន ២០កញ្ចប់, ទូរស័ព្ទចំនួន ០៣គ្រឿង, ម៉ូតូចំនួន ០១គ្រឿង និងសម្ភារៈសេពថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខត្ត ដើម្បីចាត់ការតាមនីតិវិធី។