យោងតាមផែនការលេខ ១១/២០១៩ផ.ក ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីផែនការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យទន្លេ លើកទី៥ ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំងក្រោមប្រធានបទ “ទន្លេ ផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍” ថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០១៩។ លោក វរសេនីយ៍ទោ យា គឹមយន មេបញ្ជាការវរសេនាតូចអន្តរាគមន៍ពិសេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកម្លាំង ចុះការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកកម្សាន្តក្នុងពិធីបុណ្យទន្លេរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ។