ស្ទឹងត្រែង៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ចការងារកងរាជអាវុធហត្ថ និងជ្រើសរើសមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបង្កើតថ្មី (ស្រុកបូរីអូរស្វាយសែនជ័យ) ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពីសំណាក់នាយទាហាន នាយទាហានរងអាវុធហត្ថជាច្រើនរូបទៀត ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រី ក៏បានប្រារព្ធពិធីអបអរសាទរ ខួបលើកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩ និងបានប្រគល់អំណោយ ជូនដល់អាវុធហត្ថនារី ក្នុងម្នាក់ៗទទួលបាន មុង ០១, សារុង ០១ និងថវិកាចំនួន ៥០.០០០រៀលផងដែរ។