រសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅទីបញ្ជាការកងទ័ពការពារព្រំដែនខេត្តតៃនិញ ប្រទេសវៀតណាម បានកិច្ចប្រជុំពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរដែលមានព្រំប្រទល់ជាប់គ្នា ប្រទេសវៀតណាមមានខេត្តតៃនិញ និងប្រទេសកម្ពុជាមានព្រៃវែង ស្វាយរៀង និងខេត្តត្បូងឃ្មុំ។ ក្នុងកិច្ចប្រជុំនេះអញ្ជើញចូលរួមដោយលោក ផាម វ៉ាន់តឹន ប្រធានគណៈកម្មាធិការប្រជាជនខេត្តតៃនិញ លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងសាធារណៈនិងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អោក សំណាង នាយរងខុទ្ទកាល័យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តទាំងបី លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ព្រមទាំងប្រតិភូអមដំណើរជាច្រើនរូប។