You are currently viewing ឧត្តមសេនីយ៍ទោ នាង សុជីវី ផ្សព្វផ្សាយការងារសោធននិវត្តន៍កងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ទោ នាង សុជីវី ផ្សព្វផ្សាយការងារសោធននិវត្តន៍កងរាជអាវុធហត្ថ

កំពត៖ ព្រឹកថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍កងរាជអាវុធហត្ថ ដល់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តកកំពត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរង ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និងនាយទាហាន នាយទាហានរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។