ពោធិ៍សាត់: ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានបង្ក្រាបបទល្មើសព្រៃឈើ ចំនួន០១លើក ស្ថិតនៅចំណុច
ផ្លូវបំបែកផ្សារដើមគរ ស្ថិតក្នុងភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
លទ្ធផលបានធ្វើការចាប់យកវត្ថុតាងរួមមាន :
១-រថយន្តCamry ចំនួន ០១គ្រឿង
២-ឈើប្រណិតប្រភេទក្រញូងចំនួន ៤១ដុំ ដែលមានទម្ងន់ស្មើ ១.៤៧៨ ម៉ែត្រគូប
ជនសង្ស័យ និងវត្ថុតាង កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់រដ្ឋបាលព្រៃឈើ ។