You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា ជាអធិបតីក្នុងអង្គមហាសន្និបាតសហព័ន្ធកីឡាបាល់ទាត់អាស៊ាន លើកទី២៦ ឆ្នាំ២០១៩

នាយឧត្តមសេនីយ៍ សៅ សុខា ជាអធិបតីក្នុងអង្គមហាសន្និបាតសហព័ន្ធកីឡាបាល់ទាត់អាស៊ាន លើកទី២៦ ឆ្នាំ២០១៩

មហាសន្និបាតសហព័ន្ធកីឡាបាល់ទាត់អាស៊ាន លើកទី២៦ ឆ្នាំ២០១៩ បានចាប់ផ្ដើមដំណើរការ នៅព្រឹកថ្ងៃទី១៧ ខែមីនានេះ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប ក្រោមអធិបតីភាពលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។ មហាសន្និបាតនេះ ពិភាក្សាលើរបៀបវីរៈសំខាន់ៗជាច្រើន ពិសេសមានការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ាន អាណត្តិទី៥ ឆ្នាំ២០១៩-២០២៣ ផងដែរ ៕