សៀមរាប៖ នៅរសៀលថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជេីញសំណេះសំណាល ជាមួយនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តសៀមរាប ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អភិបាលនៃគណអភិបាលខេត្តសៀមរាប ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តលោក ឧត្តមសេនីយ៍មេបញ្ជាការរង នាយរងសេនាធិការ លោកឧត្តមសេនីយ៍ស្នងការ ស្នងការនគរបាល យោធា មន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងនាយទាហាន នាយទាហាននៃកងរាជអាវុធហត្ថខេត្ត ក្នុងនោះផងដែរលោកនាយឧត្តមសេនីយ៍ ក៏បានប្រគល់ម៉ូតូចំនួន ៤០គ្រឿង និងថវិកាចំនួន ២០លានរៀល ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប។