នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង០៨ និង៣០នាទី ឯកឧត្តម ម៉ែន ស៊ីប៊ន បានយកអំណោយមូលនិធិ សម្តេច ក្រឡាហោម ស ខេង ចំនួន៣00.000រៀល ទៅចូលបុណ្យសព ចំនួន០២គ្រួសារ ស្ថិតក្នុងភូមិតាទាំងនិងភូមិព្រៃអណ្តូង ឃុំកន្សោមអក ស្រកំពង់ត្របែក ខេត្តព្រៃវែង ដែលបានទទួល មរណះភាពដោយជំងឺប្រចាំកាយកាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦
បន្ទាប់មក ឯកឧត្តម ម៉ែន ស៊ីប៊ន បានយកអំណោយជាសម្ភារះ និងថវិកាផ្ទាល់ខ្លួន របស់ឯកឧត្តម ចែកជូនដល់ប្រជាជនដែលដួលរលំផ្ទះដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦ ចំនួន៣៥គ្រួសារ ស្ថិតក្នុងភូមិទព័សៀម ១៨គ្រួសារ និងភូមិព្រៃខ្មៅ១៧គ្រួសារ ក្នុងឃុំកន្សោមអក ស្រុកកំពង់ត្របែក ក្នុងមួយគ្រួរសារទទួលបាន អង្ករ២៥គីឡូ ,ទឹកត្រី០១យួរ ,ទឹកស៊ីអ៊ីវ០១យួរ ,ប៊ីចេង០១គីឡូ ,អំបិល០១គីឡូ ,មី០១កេះ ,ត្រីខ០១យួរ ថវិកា៤0.000រៀល
សរុបថវិកាចំណាយអស់ចំនួន ៦.៦00.000៛ (ប្រាំមួយលានប្រាំមួយសែនរៀល) កម្មវិធីបានបញ្ចប់នៅវេលាម៉ោង១១ និង១៥នាទីថ្ងៃខែឆ្នាំដដែល។