ព្រះសីហនុ៖ ព្រឹកថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩ នៅបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរៀបចំពិធីប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ កងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង និងជាប្រធានក្រុមការងារទី២ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីសំណាក់ នាយទាហាន ទាហានរង នៃកងរាជអាវុធហត្ថខេត្តជាច្រើនរូប។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ នាង សុជីវី ក៏បាននាំយកថវិការបស់លោកស្រី ឧត្តមសេនីយ៍ទោ ហ៊ាង ឆវី មេបញ្ជាការរង និងជាប្រធានក្រុមការងារយ៉េនឌ័រ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឧបត្ថម្ភជូនអាវុធហត្ថនារីចំនួន ១០នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ១០០.០០០រៀលផងដែរ។