You are currently viewing ឧត្តមសេនីយ៍ត្រី អេង ហ៊ី ដឹកនាំប្រជុំផ្សព្វផ្សាយ និងបែងចែកភារកិច្ចទទួលខុសត្រូវ

ឧត្តមសេនីយ៍ត្រី អេង ហ៊ី ដឹកនាំប្រជុំផ្សព្វផ្សាយ និងបែងចែកភារកិច្ចទទួលខុសត្រូវ

ភ្នំពេញ៖ រសៀលថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រជុំផ្សព្វផ្សាយបែងចែកភារកិច្ចទទួលខុសត្រូវ តាមជំនាញនីមួយៗ ចំណុះឱ្យស្នងការទំនាក់ទំនងកិច្ចការសាធារណៈ ក្នុងពិធីចុះហត្ថលេខាលើកំណត់ហេតុស្តីពីកិច្ចសហប្រតិបត្តិការ រវាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កងយោធពលខេមរភូមិន្ទនៃព្រះរាជាណាចក្រកម្ពុជា ជាមួយបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ យោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាមនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ និងពិធីអបអរសារទរ ពិធីជួបជុំជាមិត្តភាពរវាងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេសនៃព្រះរាជាណាចក្រកម្ពុជា និងបញ្ជាការដ្ឋានយោធភូមិភាគទី៧នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ពិធីនេះនឹងប្រព្រិត្តទៅនៅថ្ងៃទី៣១ ខែមីនា-និងថ្ងៃទី០១-០២ ខែមេសា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង។