ព្រៃវែង៖ ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ចេង ម៉ាច មេបញ្ជាការរង ទទួលការងារកសាងកម្លាំង បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ កងរាជអាវុធហត្ថប្រចាំឆមាសទី១ ឆ្នាំ២០១៩ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តព្រៃវែង។ ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថជាច្រើនរូបទៀត។