កំពត៖ ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាស្រុកជុំគិរី ខេត្តកំពត លោក ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យនិងដាក់ផែនការដល់អង្គភាពកងរាជាអាវុធហត្ថ ពាក់ព័ន្ធរួមមានកងរាជអាវុធហត្ថខេត្តកំពត កងរាជអាវុធហត្ថខេត្តតាកែវ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កងរាជាអាវុធហត្ថខេត្តកណ្តាល និងកងរាជអាវុធហត្ថខេត្តព្រះសីហនុ លើផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ លំហាត់ហ្វឹកហ្វឺនរួមគ្នា មិត្តភាពកម្ពុជា-ចិន នាគមាស ឆ្នាំ២០១៩ ក្នុងការការពារសន្តិសុខជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ភ្ញៀវជាតិ អន្តរជាតិ។