កោះកុង៖ នៅវេលាម៉ោង ២២ និង ៤៥ នាទី់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ចាការកងរាជអាវុធហត្ថខេត្តកោះកុង កម្លាំងការិយាល័យបទល្មើគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន វុត្ថា មេបញ្ចាការរង កងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីលោក រស់ សារាំ ព្រៈរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង កម្លាំងបានចុះបង្រ្កាបករណីជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចសួនច្បារមុខសាលាខេត្ត ស្ថិតនៅភូមី១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន ០៤ នាក់ ៖ ១/ឈ្មោះ ម៉ៅ ហេង ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករទូកនេសាទ មានទីលំនៅសព្វថ្ងៃភូមិ១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ ២/ឈ្មោះ បុល ប៊ុនឆេង ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសព្វថ្ងៃភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមាខេត្តកោះកុង។ ៣/ឈ្មោះ សាត សីហា ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅសព្វថ្ងៃភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ ៤/ឈ្មោះ ហាក់ ចេង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅសព្វថ្ងៃភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
វត្ថុតាងចាប់យកមានញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន ០៦កញ្ចប់, យ៉ាម៉ា wy ចំនួន០១គ្រាប់, ម៉ូតូចំនួន ០២គ្រឿង, ទូរស័ព្ទដៃចនួន ០៥គ្រឿង, ជញ្ជីងថ្លឹងថ្នាំញៀន០១គ្រឿង, សម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន និងលោហៈធាតុពណ៌ទង់ដែងមួយខ្សែរ។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសាងសំណុំរឿងតាមនីតិវិធី។