កោះកុង៖ ព្រឹកថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០១៩ នៅបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានរៀបចំពិធីប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ កងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង ព្រមទាំងនាយទាហាន ទាហានរង នៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។