You are currently viewing ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច

ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច

ភ្នំពេញ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ដែលខ្លឹមសារនៃការប្រជុំនេះរួមមាន៖
-ត្រួតពិនិត្យការងាសប្ដាហ៍កន្លងទៅ និងទិសដៅការងារសប្ដាហ៍បន្ទាប់។
-ស្តាប់របាយការណ៍របស់ជំនាញនីមួយៗរាយការណ៍ តើធ្វើបានអ្វីខ្លះ។
-ផ្សព្វផ្សាយផែនការ ស្តីពីវគ្គបំប៉នគ្រួបង្គោល វិជ្ជាជីវៈរក្សាសណ្តាប់ធ្នាប់អន្តរាគមន៍ និងការប្រើប្រាស់អាវុធរក្សាសណ្តាប់ធ្នាប់។
-ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការរៀបចំពិធីជួបជុំមិត្តភាព រវាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៃព្រះរាជាណាចក្រកម្ពុជា និងបញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក នាយរងសេនាធិការ ស្នងការ ស្នងការរង នាយករងវិទ្យាស្ថាន នាយករងសាលារ នាយការិយាល័យ និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។