កំពង់ចាម៖ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំ លោកវរសេនីយ៍ត្រី វ៉ាំងសង់ វ៉ង់នែប ប្រធានគំរោងសហប្រតិបត្តិការកងរាជអាវុធហត្ថជាតិបារាំង ចុះទស្សនកិច្ចសិក្សាការងារ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម ។ ក្នុងដំណើរទស្សនកិច្ចនោះ មានការអញ្ជើញចូលរួមពីសំណាក់ លោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និងស្នាក់ការសន្តិសុខជាច្រើនទៀត។