រតនគិរី៖ ព្រឹកថ្ងៃពុទ ទី២០ ខែមីនា ឆ្នាំ២០១៩ នៅបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានរៀបចំពិធីប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ កងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងនាយទាហាន ទាហានរង នៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។