កំពង់ស្ពឺ៖ ក្រោមការបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នៅចំណុចនិយាមការលេខ ៤០៣៣៧៨-១៣០៩៨៦៧ ស្ថិតក្នុងភូមិស្រែច្រាប ឃុំត្រពាំងជោ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយជំនាញខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ បានចុះបង្ក្រាបបទល្មើសព្រៃឈើ ដែលមានចំនួនបឋមចន្លោះពី ០៣ម៉ែត្រ ទៅ០៤ម៉ែត្រត្រីគុណ។
បច្ចុប្បន្នវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញ ដឹកជញ្ជូនយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី។