You are currently viewing ឈើប្រណិតជាង ១៧ មែត្រត្រីគុណ ត្រូវបានកម្លាំងអាវុធហត្ថ សហការបង្ក្រាប

ឈើប្រណិតជាង ១៧ មែត្រត្រីគុណ ត្រូវបានកម្លាំងអាវុធហត្ថ សហការបង្ក្រាប

រតនគិរី៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ លោក វរសេនីយ៍ត្រី សុខ មិន មេញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ បានដឹកនាំកម្លាំងសហការបង្ក្រាបសន្និធិឈើ ដោយខុសច្បាប់នៅចំណុចភូមិដ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។ កម្លាំងបង្ក្រាបបានឈើប្រភេទលេខ១ ចំនួន១០១ដុំ សើ្មនឹង ១៧,៥៦៥ម៉ែត្រគូប ក្នុងនោះឈើសុក្រប ០៧ដុំ ស្មើនឹង ០,៦១៦ម៉ែត្រគូប ឈើក្វាវ ០៤ដុំ ស្មើនឹង ០,៥៥០ម៉ែត្រគូប ឈើស្រឡៅ ៩០ដុំ ស្នើនឹង ១៦,៤៤៩ម៉ែត្រគូប ។
បច្ចុប្បន្នវត្ថុតាងឈើត្រូវបានកម្លាំងសហការប្រគល់ជូនស្នាក់ការឧស្យានជាតិស្រុកអូរយ៉ាដាវ ។