កំពង់ចាម៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម លោក ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាង លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក វរសេនីយ៍ត្រី វ៉ាំងសង់ វ៉ង់នែប ប្រធានគំរោងសហប្រតិបត្តិការកងអាវុធហត្ថជាតិបារាំង បានធ្វើបទឧទ្ទេសនាមអំពីជីវប្រវត្តិ និងតួនាទីភារកិច្ច របស់កងអាវុធហត្ថជាតិបារាំង ដល់នាយ នាយរងអាវុធហត្ថខេត្តកំពង់ចាម។