You are currently viewing ឧត្តមសេនីយ៍ទោ នាង សុជីវី អញ្ជើញផ្សព្វផ្សាយការងារសោធននិវត្តន៍កងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ទោ នាង សុជីវី អញ្ជើញផ្សព្វផ្សាយការងារសោធននិវត្តន៍កងរាជអាវុធហត្ថ

ពោធិ៍សាត់៖ ព្រឹកថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានរៀបចំពិធីប្រជុំផ្សព្វផ្សាយ ការងារសោធននិវត្តន៍កងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើោញចូលរួមពីសំណាក់លោក ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការតាមបណ្តាក្រុង-ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។